cover
cover
cover
Nokia 6 មានលក្ខណៈពិសេសម្យ៉ាង ដែល iPhone 7/7 Plus សុំលើកទង់សថា "ចុះចាញ់"

Nokia 6 មានលក្ខណៈពិសេសម្យ៉ាង ដែល iPhone 7/7 Plus សុំលើកទង់សថា "ចុះចាញ់"


មុននេះបន្តិចទំព័រ Nokia ផ្ទាល់ បានបង្ហោះផ្សព្វផ្សាយថា ទូរស័ព្ទ Nokia 6 របស់ខ្លួន មានលក្ខណៈពិសេសម្យ៉ាង ខុសអស្ចារ្យពីគេ។ ដោយក្នុងនោះ គេសង្កេតត្រង់ន័យមួយថា ទូរស័ព្ទជំនាន់ក្រោយនេះ មិនខ្លាចអាកាសធាតុត្រជាក់ខ្លាំង ក្តៅខ្លាំងពេកនោះទេ ដោយនៅចន្លោះ +85 ទៅ -40 អង្សាសេ ទូរស័ព្ទខ្លួនក៏នៅតែបន្តប្រើប្រាស់បានដូចគ្នា ហើយមិនចាំបាច់ខ្លាចគាំងរលត់អីទាំងអស់។ សំរាប់ន័យនេះ បើយើងធៀបទៅនឹងទូរស័ព្ទ iPhone 7/7 Plus ឯណោះវិញ ហាក់បីដូចជាពុំសូវធន់នឹងអាកាសធាតុប៉ុន្មានឡើយ ហើយវារមែងលោតសញ្ញា ធ្វើឱ្យម៉ាសុីនមានបញ្ហា ប្រើមិនកើត ដោយលោតថា "iPhone needs to cool down before you can use it" ម្ល៉ោះហើយ iPhone ត្រូវតែទទួលស្គាល់ថាខ្លួនចាញ់គេត្រង់ចំណុចនេះយ៉ាងពិតប្រាកដណាស់។ វីដេអូខាងក្រោមនឹងបង្ហាញអ្នកត្រួសៗពីការរៀបរាប់លក្ខណៈសម្បត្តិ Nokia 6 ។

ចុចអានបន្ត: Samsung រំពឹងទុកខ្ពស់ ព្រោះចង់បំបែកប្រវត្តិសាស្រ្ត Galaxy S8 ឱ្យលក់បាន 60 លានគ្រឿង

ប្រភព: GizMochina


---------------------------------------

ប្រែសម្រួលដោយ: កៅ រក្សា

ចុះថ្ងៃទី11 ខែមករា ឆ្នាំ 2017 ម៉ោង 03:59 ល្ងាច

Sovann2 ព័ត៌មានទូរស័ព្ទអាប់ដេតជារៀងរាល់ថ្ងៃ





ចូលរួមមតិតាមរយៈ Facebook

សូមអោយមានសំណាងល្អ គ្រប់ៗគ្នា

  ផលិតផលថ្មីៗ

cover
cover
cover