cover
cover
cover
Samsung រំពឹងទុកខ្ពស់ ព្រោះចង់បំបែកប្រវត្តិសាស្រ្ត Galaxy S8 ឱ្យលក់បាន 60 លានគ្រឿង

Samsung រំពឹងទុកខ្ពស់ ព្រោះចង់បំបែកប្រវត្តិសាស្រ្ត Galaxy S8 ឱ្យលក់បាន 60 លានគ្រឿង


បើយោងតាមគេហទំព័រ The Investor បានចុះផ្សាយថា ក្រុមហ៊ុន SAMSUNG អាចជានឹងផលិត នូវស្មាតហ្វូន Galaxy S8 ជំនាន់ក្រោយ ចំនួន 60 លានគ្រឿង សំរាប់បំពេញគោលដៅទីផ្សារនាឆ្នាំ 2017 ។ គួរបញ្ជាក់ថា ស្មាតហ្វូនដែលត្រៀមបង្ហាញនៅខែមេសាខាងមុខមួយម៉ូឌែលនេះ ក៏អាចជានឹងប្រកួតប្រជែងយ៉ាងចាស់ដៃ ជាមួយ iPhone 8 ដោយក្រុមការងារ Nomura Securities ក៏បានរំពឹងខ្ពស់ដូចគ្នាថា Apple នឹងផ្គត់ផ្គង់ iPhone ជំនាន់ក្រោយដល់ទៅ 80 លានគ្រឿងឯណោះ។
យ៉ាងណាមុិញយើងងាកទៅមើល SAMSUNG ឯណោះវិញ បើខ្លួនអាចលក់ S8 បានចំនួន 60 លានគ្រឿងមែន នោះក៏មានន័យថា ខ្លួនអាចបំបែកប្រវត្តិសាស្រ្តទីផ្សារចេញលក់ ក្នុងរយៈពេល 3 ឆ្នាំចុងក្រោយ ដែល S5/S6/S7 លក់បានប្រកៀកប្រកិតជិត 50 លានគ្រឿងប៉ុណ្ណោះ។ ទស្សនាវីដេអូខាងក្រោម ពីការរំពឹងទុកជុំវិញលក្ខណៈសម្បត្តិ S8។

ចុចអានបន្ត: SAMSUNG កុំទានអាលអរ HUAWEI ត្រៀមប្រកាសបន្ត ដាក់បង្ហាញ P10/P10 Plus នៅថ្ងៃ...

ប្រភព: The Investor


---------------------------------------

ប្រែសម្រួលដោយ: កៅ រក្សា

ចុះថ្ងៃទី 10 ខែធ្នូ ឆ្នាំ 2016 ម៉ោង 05:12 ល្ងាច

Sovann2 ព័ត៌មានទូរស័ព្ទអាប់ដេតជារៀងរាល់ថ្ងៃ





ចូលរួមមតិតាមរយៈ Facebook

សូមអោយមានសំណាងល្អ គ្រប់ៗគ្នា

  ផលិតផលថ្មីៗ

cover
cover
cover