cover
cover
cover
សម្តីមួយម៉ាត់ ចេញពីមាត់អ្នកវិភាគ ធ្វើឱ្យគ្រប់គ្នារង់ចាំថ្ងៃ iPhone 8 បង្ហាញខ្លួន សឹងមិនចង់បាន!

សម្តីមួយម៉ាត់ ចេញពីមាត់អ្នកវិភាគ ធ្វើឱ្យគ្រប់គ្នារង់ចាំថ្ងៃ iPhone 8 បង្ហាញខ្លួន សឹងមិនចង់បាន!


បើយោងតាមក្រុមអ្នកវិភាគ Nomura បានលើកឡើងមុននេះបន្តិច ដោយពួកគេបានបង្ហើបថា តួលេខលក់ចេញ iPhone 8 ក្នុងឆ្នាំ 2017 នេះ នឹងកើនឡើងដល់ 80 លានគ្រឿង លើសពី iPhone 6 ដែលបំបែកប្រវត្តិសាស្រ្តកាលពីឆ្នាំទៅត្រឹម 75 លានគ្រឿងប៉ុណ្ណោះ។ ក្នុងហេតុផលនេះ គេបានបញ្ជាក់ថា អ្នកប្រើប្រាស់ទំនងជាចង់ប្តូរឡើងសេរ៊ីច្រើន ខណៈដែលសារព័ត៌មានជុំវិញពិភពលោកបាននិយាយជារឿយៗថា ខួបគំរប់ ១០ ឆ្នាំ នៃការផលិត iPhone គេជឿជាក់ថា Apple មិនគ្រាន់តែបង្ហាញស្មាតហ្វូនធម្មតាៗនោះទេ។ ផ្ទុយទៅវិញ របាយការណ៍ពី ពាក្យចចាមអារាមផ្សេងទៀត ដែលថា iPhone 8 នឹងបំពាក់នូវអេក្រង់ OLED ដែលទទួលផ្គត់ផ្គង់ពី SAMSUNG បូកផ្សំនឹងការប្រើ នូវបច្ចេកវិទ្យាសាកថ្មឥតខ្សែ Wireless Charging ផងដែរ។ ទស្សនាវីដេអូខាងក្រោមពី Concept ប្លែកៗរបស់ iPhone 8 ។

ចុចអានបន្ត: ម្តងនេះ លេចចេញស្តែងៗ ទាំងប្រអប់វេចខ្ចប់ និងតួខ្លួនច្បាស់ក្រឡែតរបស់ Nokia 6

ប្រភព: 9to5mac


---------------------------------------

ប្រែសម្រួលដោយ: កៅ រក្សា

ចុះថ្ងៃទី 09 ខែមករា ឆ្នាំ 2017 ម៉ោង 12:42 ល្ងាច

Sovann2 ព័ត៌មានទូរស័ព្ទអាប់ដេតជារៀងរាល់ថ្ងៃ





ចូលរួមមតិតាមរយៈ Facebook

សូមអោយមានសំណាងល្អ គ្រប់ៗគ្នា

  ផលិតផលថ្មីៗ

cover
cover
cover