cover
cover
cover
Samsung ប្រកាសចេញ Chromebook ស្តើងបំផុតថ្មីស្រឡាងពីរម៉ូដែល នៅ ...

Samsung ប្រកាសចេញ Chromebook ស្តើងបំផុតថ្មីស្រឡាងពីរម៉ូដែល នៅ ...


នៅក្នុងមហាព្រឹត្តិការណ៍ពិពណ៌ CES 2017 ប៉ុន្មានថ្ងៃនេះ ក្រុមហ៊ុន Samsung បានដាក់បង្ហាញនូវកុំព្យូទ័រយួរដៃ Chromebooks ពីរម៉ូដែលគឺ Pro និង Plus ។ Chromebook ទាំងពីរម៉ូដែលនេះ ត្រូវបានធ្វើឡើងពីលោហៈធាតុដ៏រឹងមាំ ហើយកំរ៉ាស់របស់វាពិតជាស្តើងមែនទែន បើនិយាយអំពីលក្ខណៈសម្បត្តិរបស់វាទាំងពីរគឺស្រដៀងគ្នាទេ វាមានអេក្រង់ទំហំ 12.3 inch ប្រភេទ LED ដែលមានកម្រិតរីសូលូសិន 2400x1600, រ៉េមវាមានទំហំ 4GB ប្រភេទ LPDDR3 ហើយហាតឌីសវាមានទំហំ 32GB ដូចគ្នា, ថាមពលថ្ម, ទំហំខ្នាត និងទម្ងន់វាគឺដូចគ្នា ។ ភាពខុសគ្នារវាងម៉ូដែល Plus និង Pro គឺស៊ីភីយូរបស់វា ម៉ូដែល Plus ប្រើស៊ីភីយូប្រភេទ hexa-core OP1 ហើយម៉ូដែល​ Pro វិញប្រើស៊ីភីយូប្រភេទ Intel m3 (4MB Cache) សំរាប់តម្លៃរបស់វាគឺចាប់ពី $450 ឡើងទៅ ហើយក៏បានដាក់អោយកម្ម៉ង់ទិញរួចហើយដែរនៅលើគេហទំព័រ Samsung ខណៈការលក់ផ្ទាល់នឹងត្រូវធ្វើឡើងនៅក្នុងខែកុម្ភះខាងមុខនេះហើយ ។





ចុចអានបន្ត: នេះបានច្បាស់នែ! Galaxy S8 Edge ពណ៌ខ្មៅ ឱ្យតែស្អាតម្លឹងៗ នរណាដកចិត្តរួច?

ប្រភព:


---------------------------------------

ប្រែសម្រួលដោយ: ភិរម្យ

ចុះថ្ងៃទី06 ខែមករា ឆ្នាំ 2017 ម៉ោង 04:00 ល្ងាច

Sovann2 ព័ត៌មានទូរស័ព្ទអាប់ដេតជារៀងរាល់ថ្ងៃ





ចូលរួមមតិតាមរយៈ Facebook

សូមអោយមានសំណាងល្អ គ្រប់ៗគ្នា

  ផលិតផលថ្មីៗ

cover
cover
cover