cover
cover
cover
កំពូលស្មាតហ្វូន Vivo X9 នឹងមានលក់នៅលើទីផ្សារអន្តរជាតិក្នុងពេលឆាប់ៗនេះហើយ តម្លៃ ...

កំពូលស្មាតហ្វូន Vivo X9 នឹងមានលក់នៅលើទីផ្សារអន្តរជាតិក្នុងពេលឆាប់ៗនេះហើយ តម្លៃ ...


កំពូលស្មាតហ្វូនដ៏ថ្មីស្រឡាង Vivo X9 ដែលត្រូវបានដាក់បង្ហាញខ្លួនដោយក្រុមហ៊ុនកាលពីខែមុន ហើយកាលពីពេលថ្មីៗនេះត្រូវបានដាក់លក់នៅក្នុងប្រទេសចិនរួចរាល់ហើយដែរ បន្ទាប់មកនឹងមានលក់នៅលើទៅផ្សារក្នុងប្រទេសផ្សេងទៀតនាពេលឆាប់ៗខាងមុខនេះហើយ ។ កំពូលស្មាតហ្វូន Vivo X9 នេះ ត្រូវបានគេប្រទះឃើញនៅលើគេហទំព័រទីភ្នាក់ងារវិញ្ញាប័ណ្ណបត្ររបស់ប្រទេសឥណ្ឌូនេស៊ី ខណៈពេលដែលមិនទាន់មានព៌តមានដែលជាក់លាក់អំពីឈ្មោះម៉ូដែលរបស់វាពិតប្រាកដ ហើយសំរាប់លក្ខណៈសម្បត្តិរបស់វាគឺដូចគ្នាទៅនឹងលក្ខណៈសម្បត្តិរបស់កំពូលស្មាតហ្វូន Vivo X9 អញ្ចឹង ។ នៅមិនទាន់ដឹងអំពីព៌តច្បាស់ការណាមួយទេដែលថា កំពូលស្មាតហ្វូនដ៏ថ្មីស្រឡាងនេះ នឹងមានវត្តមាននៅក្នុងប្រទេសនេះ នៅពេលណានោះទេ ហើយចំពោះតម្លៃរបស់វាក៏នៅមិនទាន់ដឹងដែរ, Vivo X9 ត្រូវបានដាក់លក់ក្នុងតម្លៃប្រហែល $405 នៅក្នុងប្រទេសចិន ។






ចុចអានបន្ត: Apple បានបញ្ចេញ iOS 10.2.1 Developer Beta 2 អោយដល់វិស្វករកម្មវិធីបានសាកល្បង

ប្រភព: gsmarena


---------------------------------------

ប្រែសម្រួលដោយ: ភិរម្យ

ចុះថ្ងៃទី22 ខែធ្នូ ឆ្នាំ 2016 ម៉ោង 10:10 ព្រឹក

Sovann2 ព័ត៌មានទូរស័ព្ទអាប់ដេតជារៀងរាល់ថ្ងៃ





ចូលរួមមតិតាមរយៈ Facebook

សូមអោយមានសំណាងល្អ គ្រប់ៗគ្នា

  ផលិតផលថ្មីៗ

cover
cover
cover