cover
cover
cover
HUAWEI Honor Magic បានបង្ហាញខ្លួនជាផ្លូវការហើយ

HUAWEI Honor Magic បានបង្ហាញខ្លួនជាផ្លូវការហើយ


ក្រុមហ៊ុន​ HUAWEI បានបង្ហាញផលិតផលថ្មីរបស់ខ្លួនមកទៀតហើយនៅចុងឆ្នាំនេះ​ ដោយម៉ូឌែលនេះមានឈ្មោះហៅថា​ Honor Magic​ វាមកជាមួយអេក្រង់កោងមុខក្រោយ​ រូបរាងស្អាតទាន់សម័យ​ ងាយស្រួលកាន់​ ។ Honor Magic​ តួគ្រឿងធ្វើពីលោហះ​ ចំណែក​ប៊ូតុង​ Home ខាងមុខអាចស្គែនក្រយៅដៃបានផងដែរ ដោយឡែកកាមេរ៉ាក្រោយបំពាក់មកជាមួយកាមេរ៉ាភ្លោះ​ 12 Megapixel ។
លក្ខណះសម្បត្តិគ្រឿង​ Honor Magic រួមមានដូចជា:
.អេក្រង់​ Amoled 5.09" Quad-HD
.ប្រើប្រាស់​សីុមពីរ
.អង្គគណនា​ Kirin 950 Octa-core 2.3GHz
.ទំហំរ៉ែម​ 4GB
.អង្គផ្ទុកទិន្នន័យ 64GB
.ថាមពលថ្ម​ 2900 mAh
.គាំទ្រប្រព័ន្ធសាកថាមពលថ្មលឿន
.កាមេរ៉ាមុខ​ 8 Megapixel f/2.0
.កាមេរ៉ាក្រោយ 12 Megapixel f/2.2
.ដំណើរដោយ​ Android 6.0 Marshmallow
.Huawei Honor Magic ត្រូវបានដាក់លក់ក្នុងតម្លៃប្រហាក់ប្រហែល​ $529 ។

ចុចអានបន្ត: Galaxy S7 Edge បានផ្ទុះមួយគ្រឿងទៀតហើយ តែជនរងគ្រោះនិយាយមួយម៉ាត់ឆ្អែតចិត្ត!


ប្រភព ៖ GSMArena 


---------------------------------------

ប្រែសម្រួលដោយ: ឌី សុវណ្ណ
->->តាមដានជាមួយយើងខ្ញុំជារៀងរាល់ថ្ងៃ


ចុះថ្ងៃទី 16 ខែ ធ្នូ ឆ្នាំ 2016 ម៉ោង 09​:49 ព្រឹក

Sovann2 ព័ត៌មានទូរស័ព្ទអាប់ដេតជារៀងរាល់ថ្ងៃ





ចូលរួមមតិតាមរយៈ Facebook

សូមអោយមានសំណាងល្អ គ្រប់ៗគ្នា

  ផលិតផលថ្មីៗ

cover
cover
cover