cover
cover
cover
កំពូលស្មាតហ្វូនថ្មីស្រឡាង Huawei Enjoy 6s ចេញហើយ ជាមួយនឹងតម្លៃ ...

កំពូលស្មាតហ្វូនថ្មីស្រឡាង Huawei Enjoy 6s ចេញហើយ ជាមួយនឹងតម្លៃ ...


កាលពីខែតុលាកន្លងទៅនេះ ក្រុមហ៊ុន Huawei បានចេញនូវស្មាតហ្វូនថ្មីមួយម៉ូដែលគឺ Huawei Enjoy 6 ហើយនៅពេលនេះ ក្រុមហ៊ុនមួយនេះ បានចេញនូវស្មាតហ្វូនដ៏ទំនើបមួយម៉ូដែលទៀតគឺ Huawei Enjoy 6s ដែលវាពិតជាទំនើប និងមានសម្ថភាពអស្ចារ្យមិនចាញ់ស្មាតហ្វូនថ្នាក់កណ្តាលដ៏ទៃទៀត ។ Huawei Enjoy 6s ដ៏ថ្មីស្រឡាងនេះ វាមានរូបរាងស្រដៀងគ្នាទៅនឹងស្មាតហ្វូន Enjoy 6 ដែរ តែផ្នែកខាងក្រោយរបស់វាមានលក្ខណៈខុសគ្នាត្រង់ LED flash និងមានកំរ៉ាស់ស្តើងជាង Enjoy 6 ។ Huawei Enjoy 6s មានអេក្រង់ទំហំ 5.0 inch ជាប្រភេទ AMOLED ដែលកម្រិតរីសូលូសិន 720p, វាបំពាក់មកជាមួយនូវបន្ទះឈីប Qualcomm Snapdragon 435 ហើយដើរដោយស៊ីភីយូ 1.4 GHz octa-core Cortex-A53, រ៉េមរបស់វាមានទំហំ 3GB និងមេម៉ូរីម៉ាស៊ីនមានទំហំ 32GB, កាមេរ៉ាក្រោយរបស់វាមានទំហំ 13MP ចំនែកកាមេរ៉ាមុខមានទំហំ 5MP, ចំពោះថាមពលថ្មវាមានទំហំ 4100mAh ធំជាង Enjoy 6 ហើយវាអាចប្រើបានស៊ីមពីរដូចគ្នា ។ Huawei Enjoy 6s មាន3ពណ៌គឺ ទឹកមាស, ទឹកប្រាក់ និងស ហើយសំរាប់តម្លៃរបស់វាគឺប្រហែល $232 នៅក្នុងប្រទេសចិន ហើយក៏មិនដឹងថាស្មាតហ្វូនដ៏ទំនើបថ្មីនេះ នឹងមានលក់នៅលើទីផ្សារអន្តរជាតិ ឬយ៉ាងណានោះទេ ។




ចុចអានបន្ត: អ្នកប្រើប្រាស់ iPhone 6s បើជួបបញ្ហានេះ គួរត្រៀមខ្លួនអាប់ដែតទៅកាន់ iOS 10.2 ឱ្យហើយទៅ

ប្រភព: gsmarena


---------------------------------------

ប្រែសម្រួលដោយ: តុំ ផល្លាភិរម្យ

ចុះថ្ងៃទី07 ខែធ្នូ ឆ្នាំ 2016 ម៉ោង 12:20 ល្ងាច

Sovann2 ព័ត៌មានទូរស័ព្ទអាប់ដេតជារៀងរាល់ថ្ងៃ





ចូលរួមមតិតាមរយៈ Facebook

សូមអោយមានសំណាងល្អ គ្រប់ៗគ្នា

  ផលិតផលថ្មីៗ

cover
cover
cover