cover
cover
cover
ស្មាតហ្វូន Xperia XA នឹង X Performance មាននៅលើទីផ្សារហើយ ក្នុងតម្លៃ....

ស្មាតហ្វូន Xperia XA នឹង X Performance មាននៅលើទីផ្សារហើយ ក្នុងតម្លៃ....


បន្ទាប់ពីបានបានបើកដំនើរការចេញនូវស្មាតហ្វូន Xperia X ស៊េរី របស់ក្រុមហ៊ុន Sony នៅក្នុងសហរដ្ឋអាមេរិក កាលពីខែមុនរួចមក ឥឡូវនេះក្រុមហ៊ុន Sony បានចេញជាផ្លូវការនូវស្មាតហ្វូនស៊េរី X ពីរម៉ូលដែលគឺ Sony Xperia XA និង Sony Xperia X Performance នៅក្នុងសហរដ្ឋអាមេរិកនឹងដែរ ហើយអ្នកអាចរកទិញស្មាតហ្វូនទាំងពីរម៉ូដែលនេះបានហើយ តាមរយៈគេហទំព័រមួយចំនួនដូចជា Amazon, Best Buy និង Regan Wireless ​។ ចំពោះតម្លៃរបស់វាវិញ នៅលើគេហទំព័រ Amazon ស្មាតហ្វូន Sony Xperia X Performance ត្រូវបានដាក់លក់ក្នុងតម្លៃ 700 $ អាមេរិក ចំនែកស្មាតហ្វូន Sony Xperia XA ត្រូវបានដាក់លក់ក្នុងតម្លៃ 276 $ អាមេរិក ហើយសំរាប់ស្មាតហ្វូន Sony Xperia XA មានមេម៉ូរីក្នុងម៉ាស៊ីនទំហំ 64GB ត្រូវបានដាក់លក់ក្នុងតម្លៃ 280 $ អាមេរិក ។ សំរាប់ស្មាតហ្វូនស៊េរី X មួយម៉ូដែលទៀតគឺ Sony Xperia XA Ultra នឹងមានលក់នៅថ្ងៃទី24 ខានស្អែកនេះតទៅហើយ នៅក្នុងសហរដ្ឋអាមេរិក ។








---------------------------------------

ដោយ: តុំ ផល្លាភិរម្យ
->->បើមានចម្ងល់ផ្សេងៗទាក់ទងនឹងការប្រើប្រាស់ ប្រព័ន្ធប្រតិបត្តិការ iOS សូមចុច Join ទៅក្នុង Group iOSPlus
->->តាមដានជាមួយយើងខ្ញុំជារៀងរាល់ថ្ងៃ តាមរយៈទំព័រ Facebook Sovann2.com


ចុះថ្ងៃទី22 ខែកក្កដា ឆ្នាំ 2016 ម៉ោង 02:00 ល្ងាច

Sovann2 ព័ត៌មានទូរស័ព្ទអាប់ដេតជារៀងរាល់ថ្ងៃ





ចូលរួមមតិតាមរយៈ Facebook

សូមអោយមានសំណាងល្អ គ្រប់ៗគ្នា

  ផលិតផលថ្មីៗ

cover
cover
cover