cover
cover
cover
មកមើលស្មាតហ្វូន Xperia E5 របស់ក្រុមហ៊ុន Sony វិញមើល តើវាមានអ្វីពិសេសខ្លះ?

មកមើលស្មាតហ្វូន Xperia E5 របស់ក្រុមហ៊ុន Sony វិញមើល តើវាមានអ្វីពិសេសខ្លះ?


ឥឡូវនេះក្រុមហ៊ុន Sony បានចេញជាផ្លូវការនូវស្មាតហ្វូនដ៏ថ្មីស្រឡាងមួយគឺ Sony Xperia E5 ដែលជាស្មាតហ្វូនប្រភេទថ្នាក់កណ្តាល ហើយប្រកបដោយសម្ថភាពដ៏អស្ចារ្យថែមទៀតផង ។ Sony Xperia E5 មានរាងស្តើង ស្អាត គួរអោយចង់ប្រើប្រាស់ ធន់ហើយរឹងមាំល្អ ងាយស្រួលចាប់កាន់ ប្រើបានស៊ីមពីរ វាមានទំហំអេក្រង់ 5.0 inches ជាមួយនឹងរីសូលូសិន 720 x 1280 pixels, មានកាមេរ៉ាក្រោយទំហំ 13 megapixels អមជាមួយ LED Flash មួយគ្រាប់នៅផ្នែកខាងក្រោម ចំនែកកាមេរ៉ាមុខមានទំហំ 5 megapixels ហើយស្មាតហ្វូននេះដំនើរការដោយប្រព័ន្ធប្រតិបត្តិការ Android OS, v6.0 (Marshmallow) ។ Sony Xperia E5 ប្រើបន្ទះឈីបប្រភេទ MediaTek MT6735 ហើយដើរដោយស៊ីភីយូ Quad-core 1.3GHz, ARM Cortex-A53, 64-bit ជាមួយនឹងរ៉េមទំហំ 1.5GB, វាមានមេម៉ូរីក្នុងម៉ាស៊ីនទំហំ 16GB (អាចបន្ថែមមេម៉ូរីកាតបានរហូតដល់ទំហំ 200GB) និងមានថាមពលថ្មទំហំ 2700mAh ។



ឥឡូវនេះយើងខ្ញុំនឹងបង្ហាញលក្ខណៈសម្បត្តិរបស់ Sony Xperia E5 ដែលមានដូចខាងក្រោម៖

+លក្ខណៈសម្បត្តិគ្រឿង Sony Xperia E5

  • គាំទ្រ : GSM / HSPA / LTE
  • អេក្រង់ : 5.0 inches
  • បន្ទះឈីប : Mediatek MT6735
  • CPU : Quad-core 1.3GHz, ARM Cortex-A53, 64-bit
  • RAM : 1.5 GB
  • Memory ខាងក្នុង : 16 GB
  • Memory ខាងក្រៅៈ អាចបន្ថែមមេម៉ូរីកាតបានរហូតដល់ទំហំ 200 GB
  • កាមេរ៉ាក្រោយ : 13 MP, phase detection autofocus, LED flash
  • កាមេរ៉ាមុខ : 5 MP
  • ថាមពលថ្ម : Non-removable Li-Ion 2700 mAh (មិនអាចដោះថ្មបាន)
  • ប្រព័ន្ធប្រតិបត្តិការ : Android OS, v6.0 (Marshmallow)
  • ពណ៌ : White, Graphite Black, Lime Gold



---------------------------------------

ដោយ: តុំ ផល្លាភិរម្យ
->->បើមានចម្ងល់ផ្សេងៗទាក់ទងនឹងការប្រើប្រាស់ ប្រព័ន្ធប្រតិបត្តិការ iOS សូមចុច Join ទៅក្នុង Group iOSPlus
->->តាមដានជាមួយយើងខ្ញុំជារៀងរាល់ថ្ងៃ តាមរយៈទំព័រ Facebook Sovann2.com


ចុះថ្ងៃទី03 ខែមិថុនា ឆ្នាំ2016 ម៉ោង 02:30 ល្ងាច

Sovann2 ព័ត៌មានទូរស័ព្ទអាប់ដេតជារៀងរាល់ថ្ងៃ





ចូលរួមមតិតាមរយៈ Facebook

សូមអោយមានសំណាងល្អ គ្រប់ៗគ្នា

  ផលិតផលថ្មីៗ

cover
cover
cover