cover
cover
cover
កូដថ្មីនៅលើ iOS 9.3 Beta បង្ហាញកាន់តែច្បាស់ថា ទូរស័ព្ទ iPhone 7 នឹងមាន...

កូដថ្មីនៅលើ iOS 9.3 Beta បង្ហាញកាន់តែច្បាស់ថា ទូរស័ព្ទ iPhone 7 នឹងមាន...


កាលពីសប្តាហ៍កន្លងទៅ តាមរយៈកាលឆែកមើលរបស់ក្រុម Developer បានប្រាប់ឱ្យដឹងថា សំរាប់ទូរស័ព្ទជំនាន់ក្រោយ iPhone 7 នឹងមានការប្រើប្រាស់ប្រព័ន្ធ LiFi ជំនួសពី WiFi វិញ ខណៈដែលពេលនោះ គេបានរកឃើញកូដមួយចំនួន ដែលទាក់ទងទៅនឹងប្រព័ន្ធ LiFi. យ៉ាងណាមុិញក្នុងថ្ងៃនេះ ពួកគេក៏នៅតែបន្តរកឃើញកូដមួយទៀត ដែលសរសេរថា "Headphones.have.%sinput.NO." ដែលជាហេតុធ្វើឱ្យពួកគេហ៊ានសន្មតយ៉ាងច្បាស់ថា iPhone 7 នឹងលែងមានការប្រើប្រាស់រន្ធដោតកាស ទំហំ 3.5mm នោះទៀតហើយ ដោយប្រហែលជាជំនួសទៅជាបច្ចេកវិទ្យាអ្វីផ្សេង ឫអាចជា Wireless EarPods វិញក៏ថាបាន។ ដូច្នេះសរុបមកវិញសំរាប់ដំណឹង អំពីការលេចលឺពីលក្ខណៈពិសេសៗរបស់ iPhone 7 គឺពួកយើងបានដឹងពីរចំណុចរួចមកហើយ នៅឡើយចំណុចបន្ទាប់ទៀត សូមបន្តរង់ចាំតាមដានជាមួយយើងខ្ញុំនៅក្នុង Group iOSPlus ទាំងអស់គ្នា ។


---------------------------------------

ដោយ: កៅ រក្សា
->->បើមានចម្ងល់ផ្សេងៗទាក់ទងនឹងការប្រើប្រាស់ ប្រព័ន្ធប្រតិបត្តិការ iOS សូមចុច Join ទៅក្នុង Group iOSPlus
->->តាមដានជាមួយយើងខ្ញុំជារៀងរាល់ថ្ងៃ តាមរយៈទំព័រ Facebook Sovann2.com


ចុះថ្ងៃទី 24 ខែមករា ឆ្នាំ 2016 ម៉ោង 10:58 ព្រឹក

Sovann2 ព័ត៌មានទូរស័ព្ទអាប់ដេតជារៀងរាល់ថ្ងៃ





ចូលរួមមតិតាមរយៈ Facebook

សូមអោយមានសំណាងល្អ គ្រប់ៗគ្នា

  ផលិតផលថ្មីៗ

cover
cover
cover