cover
cover
cover
[Update] iPhone 7 លែងមានប៊ូតុង Home ទៀតហើយ

[Update] iPhone 7 លែងមានប៊ូតុង Home ទៀតហើយ


ជាការពិតណាស់មកទល់ពេលនេះទោះបីជាក្រុមហ៊ុន Apple ពុំទាន់បានបញ្ចេញលក់ iPhone 6s និង iPhone 6s Plus ទៅគ្រប់ប្រទេសតាមការរំពឹងទុកក៏ដោយ តែដំណឹងសារព័ត៌មានអំពីទូរស័ព្ទជំនាន់ក្រោយ iPhone 7 នៅតែបន្តលេចលឺជាបណ្តើរៗ។ ដោយឡែកក្នុងថ្ងៃនេះ បើយោងតាមអ្នកវិភាគមួយរូបក្នុងក្រុម Gene Munster មានឈ្មោះថា Piper Jaffrey បានចេញមកបកស្រាយថា iPhone 7 នឹងផ្លាស់ប្តូរ បច្ចេកវិទ្យាការប្រើប្រាស់កញ្ចក់អេក្រង់ទម្រង់ថ្មី ដើម្បីសម្របខ្លួននឹងការលុបចោលនូវប៊ូតុង Home ដែលធ្លាប់តែមាននៅលើ iPhone ជំនាន់ៗមុន។ ក្នុងន័យនេះ ពួកគេចង់និយាយថានៅផ្នែកខាងមុខនៃអេក្រង់ គឺនឹងមានសណ្ឋានប្លែកខុសពីមុន ដោយដកចេញនូវប៊ូតុង Home ចោល ហើយពង្រឹងមុខងារ Touch ID ថ្មី ដែលអាចទាក់ទងទៅនឹងបច្ចេកវិទ្យា 3D Touch ផងដែរ។


យ៉ាងណាមុិញសំរាប់ការទាយទុកជាមុនរបស់លោក ពុំមានសារព័ត៌មានណាមួយ ហ៊ានសន្មតថាជាការពិតឫបែបណានោះទេ ខណៈដែលដំណឹងបែបនេះ គឺសឹងតែពុំមានលេចចេញកាលពីពេលកន្លងទៅ។ យ៉ាងណាមុិញ ដើម្បីជ្រាបកាន់តែច្បាស់អំពីដំណឹងនៃទូរស័ព្ទ iPhone 7 ជំនាន់ក្រោយ របស់ Apple សូមកុំភ្លេចបន្តតាមដានជារៀងរាល់ថ្ងៃជាមួយគេហទំព័រយើងខ្ញុំ www.Sovann2.com


---------------------------------------

ដោយ: កៅ រក្សា
->->បើមានចម្ងល់ផ្សេងៗទាក់ទងនឹងការប្រើប្រាស់ ប្រព័ន្ធប្រតិបត្តិការ iOS សូមចុច Join ទៅក្នុង Group iOSPlus
->->តាមដានជាមួយយើងខ្ញុំជារៀងរាល់ថ្ងៃ តាមរយៈទំព័រ Facebook Sovann2.com


ចុះថ្ងៃទី 22 តុលា ឆ្នាំ 2015 ម៉ោង 04:05 ល្ងាច

Sovann2 ព័ត៌មានទូរស័ព្ទអាប់ដេតជារៀងរាល់ថ្ងៃ





ចូលរួមមតិតាមរយៈ Facebook

សូមអោយមានសំណាងល្អ គ្រប់ៗគ្នា

  ផលិតផលថ្មីៗ

cover
cover
cover