cover
cover
cover
[Update] លក្ខណៈសម្បត្តិពិសេសនៃទូរស័ព្ទជំនាន់ក្រោយ iPhone 7

[Update] លក្ខណៈសម្បត្តិពិសេសនៃទូរស័ព្ទជំនាន់ក្រោយ iPhone 7


អំឡុងពេលដែលប្រទេសកម្ពុជាយើង បានធ្វើការចេញលក់ទូរស័ព្ទ iPhone 6s/6s Plus អស់រយៈពេល 5 ថ្ងៃកន្លងមកនេះ ក៏សង្កេតឃើញថាមានការគាំទ្រច្រើនពីអ្នកប្រើប្រាស់ ដោយឡែកស្រាប់តែថ្ងៃនេះ យើងខ្ញុំក៏ទទួលបាននូវសារព័ត៌មានថ្មីមួយទៀតរបស់ប្រទេសចិន ចេញពីប្រភពគេហទំព័រ Weibo ដោយពួកគេបានលើកឡើងថា ទូរស័ព្ទ Apple iPhone 7 ជំនាន់ក្រោយ នាឆ្នាំ 2016 អាចនឹងរចនាតួខ្លួនបែបថ្មី មកជាមួយនឹងសមត្ថភាពពិសេសរួមមាន ការមិនជ្រាបទឹក Waterproof និង ការមិនហុយចូលធូលីដី Dustproof. យ៉ាងណាមុិញ គេក៏បានលើកឡើងថា សំរាប់តួខ្លួនរបស់វានឹងមានកម្រាស់ស្តើងជាងមុន គឺស្តើងជាង iPhone 6s ទៅទៀត។ ជាក់ស្តែងទោះបីជាព័ត៌មានមួយនេះជាពាក្យចចាមអារាមឫក៏ពិតមែន តែវាក៏ជាដំណឹងថ្មីមួយទៀត ដែលយើងទាំងអស់គ្នាត្រៀមនឹងជួបទូរស័ព្ទ iPhone 7 នៅឆ្នាំក្រោយ - 9to5mac.com


---------------------------------------

ដោយ : កៅ រក្សា
->->បើមានចម្ងល់ផ្សេងៗទាក់ទងនឹងការប្រើប្រាស់ ប្រព័ន្ធប្រតិបត្តិការ iOS សូមចុច Join ទៅក្នុង Group iOSPlus
->->តាមដានជាមួយយើងខ្ញុំជារៀងរាល់ថ្ងៃ តាមរយៈទំព័រ Facebook Sovann2.com


ចុះថ្ងៃទី 30 កញ្ញា ឆ្នាំ 2015 ម៉ោង 09:55 ព្រឹក Sovann2





ចូលរួមមតិតាមរយៈ Facebook

សូមអោយមានសំណាងល្អ គ្រប់ៗគ្នា

  ផលិតផលថ្មីៗ

cover
cover
cover