cover
cover
cover
ពាក្យស្លោកថ្មីរបស់ Nokia ធ្វើឲមហាជនជាច្រើនកំពុងចាប់អារម្មណ៍

ពាក្យស្លោកថ្មីរបស់ Nokia ធ្វើឲមហាជនជាច្រើនកំពុងចាប់អារម្មណ៍


Nokia ដែលជាក្រុមហ៊ុនទូរស័ព្ទល្បីល្បាញក្នុងប្រវត្តិសាស្ត្រអំឡុងទសវត្សឆ្នាំ១៩៩០ ដល់ដើមទសវត្សឆ្នាំ២០០០ នោះ ហាក់មានអ្វីថ្មី ចង់បង្ហាញសាធារណជនក្នុងពេលខាងមុខ ដែលនឹងជាការចាប់ផ្ដើមប្រលូកចូលទីផ្សារ Smartphone ឡើងវិញ។ ស្មាតហ្វូន Nokia ជំនាន់ថ្មីនឹងដំណើរការដោយប្រព័ន្ធប្រតិបត្តិការ Android វិញម្ដង បន្ទាប់ពីបានបាត់ខ្លួនជាមួយស្មាតហ្វូនដើរដោយ Symbian និង Window Phone។ រីឯថ្ងៃនេះ ក្រុមហ៊ុនបានបង្ហាញរូប Poster ថ្មីមួយសន្លឹកហាក់ចង់បង្ហើបអំពីឆន្ទៈរបស់ខ្លួន ក្នុងការបម្រើអតិថិជនរបស់ខ្លួន ជាមួយពាក្យស្លោក «Connecting the world in a responsible way”។ ចចាមអារ៉ាមមុនបានចង្អុលថា ស្មាតហ្វូន Nokia ដែលត្រៀមចេញប្រឡូកទីផ្សារដំបូង ក្នុងពេលឆាប់ៗខាងមុខ នឹងដើរដោយប្រព័ន្ធប្រតិបត្តិការ Android ហើយក៏នឹងពាក់ស្លាកសញ្ញា Nokia ឡើងវិញ បន្ទាប់ពី Microsoft បានទិញយក និងវ៉ៃម៉ាក Microsoft ពេលកន្លងទៅ។ គេរំពឹងថា ស្មាតហ្វូន Nokia អាចបង្ហាញខ្លួននៅចុងឆ្នាំ២០១៦ នេះ ឬយ៉ាងហោចនឹងចេញនៅដើមឆ្នាំ២០១៧ អំឡុងព្រឹត្តិការណ៍ MWC 2017។


ការត្រឡប់មកវិញរបស់ Nokia ត្រូវបានមហាជនមួយចំនួនបង្ហាញចំណាប់អារម្មណ៍ នៅតែគាំទ្រ ដោយពួកគេសុទ្ធតែធ្លាប់មានអនុស្សាវរីយ និងបទពិសោធន៍ប្រើប្រាស់ទូរស័ព្ទ Nokia ដែលមានគុណភាពខ្ពស់កន្លងទៅ។ យោងតាមគេហទំព័រ knowyourmobile បានលើកឡើងថា Nokia នឹងចាប់ផ្ដើមប្រឡូកទីផ្សារស្មាតហ្វូនឡើងវិញជាមួយ សមិទ្ធផលដំបូងដែលជា ទូរស័ព្ទ Android ថ្មីចំនួនពីរម៉ូដែល ហើយក្នុងចំណោមនោះនឹងមានមួយម៉ូដែលឈ្មោះ Nokia C1។ C1 នឹងបំពាក់ដោយលក្ខណៈសម្បត្តិខ្ពស់ រួមមាន៖ ប្រើបន្ទះឈីបយ៉ាងហោច Qualcomm Snapdragon 820 អេក្រង់ ៥,៥អ៊ីញ 2K កម្រិង QHD Super AMOLED, កាមេរ៉ាទំហំ 22MP, មេម៉ូរីទំហំ 32GB/64GB និងមាន RAM 2GB/3GB។ គេរំពឹងថា Nokia C1 នឹងមានតម្លៃប្រហែល 500$។



ចុចអានបន្ត: iPhone 7 លុបរន្ធដោតកាស ផ្ទុយស្រឡះ iPhone 8 អាចលុបរន្ធដោតខ្សែ USB


ប្រភព ៖ softpedia


---------------------------------------

ដោយ: ខន សុខឡាយ
->->បើមានចម្ងល់ផ្សេងៗទាក់ទងនឹងការប្រើប្រាស់ ប្រព័ន្ធប្រតិបត្តិការ iOS សូមចុច Join ទៅក្នុង Group iOSPlus
->->តាមដានជាមួយយើងខ្ញុំជារៀងរាល់ថ្ងៃ


ចុះថ្ងៃទី 07 ខែវិច្ឆកា ឆ្នាំ 2016 ម៉ោង 9:00 ព្រឹក

Sovann2 ព័ត៌មានទូរស័ព្ទអាប់ដេតជារៀងរាល់ថ្ងៃ





ចូលរួមមតិតាមរយៈ Facebook

សូមអោយមានសំណាងល្អ គ្រប់ៗគ្នា

  ផលិតផលថ្មីៗ

cover
cover
cover