cover
cover
cover
GM 5 ស្មាតហ្វូនដំបូងគេបង្អស់ ដើរដោយ OS Android 7.0 Nougat

GM 5 ស្មាតហ្វូនដំបូងគេបង្អស់ ដើរដោយ OS Android 7.0 Nougat


ក្រុមហ៊ុនផលិតទូរស័ព្ទដៃនៅក្នុងប្រទេសតួកគីឈ្មោះ General Mobile បានប្រកាសចេញនូវស្មាតហ្វូនដ៏ថ្មីស្រឡាងរមួយម៉ូដែល វាមានឈ្មោះថា GM 5 ស្មាតហ្វូនដ៏ថ្មីស្រឡាងនេះ ដំណើរការដោយប្រព័ន្ធប្រតិបត្តិការចុងក្រោយបង្អស់គឺ Android 7.0 Nougat ។ ស្មាតហ្វូន GM 5 បានបំពាក់មកជាមួយនូវបន្ទះឈីប Qualcomm Snapdragon SoC ហើយដើរដោយស៊ីភីយូ quad-core, អេក្រង់វាមានទំហំ 5.0 inch ជាប្រភេទ HD, រ៉េមវាមានទំហំ 2GB និងមេម៉ូរីម៉ាស៊ីនមានទំហំ 16GB, កាមេរ៉ាក្រោយមានទំហំ 13MP ចំនែកកាមេរ៉ាមុខមានទំហំ 5MP ។ ចំពោះថាមពលថ្មវាមានទំហំ 2500mAh, ទំហំខ្នាតវា 140.5 x 69.75 x 9.3mm និងទម្ងន់វា 160g, GM 5 មាន3ព៌ណគឺ ព៌ណមាស, ព៌ណប្រផេះ និងព៌ណខ្មៅ ហើយសំរាប់តម្លៃរបស់វាគឺនៅមិនទាន់ដឹងនៅឡើយទេ ។






ចុចអានបន្ត: បែកធ្លាយលក្ខណះសម្បត្តិគ្រឿង​ Samsung Galaxy A3 (2017)

ប្រភព: gsmarena


---------------------------------------

ដោយ: តុំ ផល្លាភិរម្យ

ចុះថ្ងៃទី06 ខែវិច្ឆកា ឆ្នាំ 2016 ម៉ោង 10:40 ព្រឹក

Sovann2 ព័ត៌មានទូរស័ព្ទអាប់ដេតជារៀងរាល់ថ្ងៃ





ចូលរួមមតិតាមរយៈ Facebook

សូមអោយមានសំណាងល្អ គ្រប់ៗគ្នា

  ផលិតផលថ្មីៗ

cover
cover
cover