cover
cover
cover
ប្រៀបធៀបល្បឿន iPhone 7 និង iPhone 7 Plus លទ្ធផល..

ប្រៀបធៀបល្បឿន iPhone 7 និង iPhone 7 Plus លទ្ធផល..


PhoneBuff ក្រុមការងារតេស្តម៉ាសុីនស្មាតហ្វូនជំនាន់ក្រោយៗ បានចេញផ្សាយនូវវីដេអូមួយ ពីការប្រៀបធៀប ល្បឿនម៉ាសុីនរបស់ទូរស័ព្ទ iPhone 7 និង iPhone 7 Plus ដោយចង់ទទួលបានចម្លើយពិតប្រាកដ មួយថា តើ RAM ទំហំ 2GB និង 3GB មួយណាប្រសើរជាងឱ្យប្រាកដ? ក្នុងវីដេអូនោះ តាមរយៈជុំដំបូងនៃការបើក កម្មវិធីហ្គេមធំៗ យើងសង្កេតឃើញថា ល្បឿនគឺមិនខុសគ្នានោះទេ និយាយរួមលឿនរហ័សដូចគ្នា។ ចុះជុំទី 2 វិញ?

ចំណែកឯជុំទី 2 នៃការបើកកម្មវិធីដដែល គេទទួលបានលទ្ធផលថា iPhone 7 មានល្បឿនយឺតជាង រាងឆ្ងាយបន្តិចដែរ គឺខុសគ្នាដល់ទៅ 10 វិនាទីឯណោះ ដូច្នេះសរុបមកវិញមានន័យថា ប្រព័ន្ធដំណើរការម៉ាសុីនរបស់ iPhone 7 Plus ភាគច្រើន គឺមានភាពល្អប្រសើរជាងសិស្សប្អូនរបស់ខ្លួនពិតមែន។

ចុចអានបន្ត: ពាក្យមួយម៉ាត់ដ៏មានន័យ ប្រធានក្រុមហ៊ុន HUAWEI ចង់និយាយទៅកាន់ Apple

ប្រភព: YouTube


---------------------------------------

ដោយ: កៅ រក្សា

ចុះថ្ងៃទី 05 ខែវិច្ឆិកា ឆ្នាំ 2016 ម៉ោង 11:26 ព្រឹក

Sovann2 ព័ត៌មានទូរស័ព្ទអាប់ដេតជារៀងរាល់ថ្ងៃ





ចូលរួមមតិតាមរយៈ Facebook

សូមអោយមានសំណាងល្អ គ្រប់ៗគ្នា

  ផលិតផលថ្មីៗ

cover
cover
cover